ភ្នំពេញ៖ រសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោកឧត្តមសេនីយ៍ត្រី នាង សាត នាយរងខុទ្ទកាល័យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលអំណោយម៉ាស ចំនួន២០,០០០ម៉ាស និងថវិកាចំនួន៥,០០០$(ប្រាំពាន់ដុល្លារ) ពីលោកជំទាវ ង៉ូវ ម៉ីវលួង អគ្គនាយិការក្រុមហ៊ុនផេនសៀររ៉េស៊ីដេន ឯ.ក ជួយឧបត្ថម្ភដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីប្រើប្រាស់ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕