កោះកុង៖ ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង លោកឧត្ដមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំកិច្ចប្រជុំក្រុមការងារចំពោះកិច្ចដើម្បីឆ្លើយតបបន្ទាន់ និងស្រាវជ្រាវរកបុគ្គលផ្ទុកកូវីដ-១៩ និងអ្នកប៉ះពាល់ផ្ទាល់-ប្រយោល ក្នុងអង្គភាពកងរាជអាវុធហត្ថខេត្ត ដែលមានការចូលរួមពីលោកមេបញ្ជារង, នាយរងសេនាធិការ, ប្រធានមន្ទីរទាំង៧ និងសមាជិកពាក់ព័ន្ធក្នុងសេចក្ដីសម្រេច។