(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខ ក្រុមគ្រូពេទ្យកងរាជអាវុធហត្ថ ក្រុមគ្រូពេទ្យយោធភូមិភាគទី៥ ក្រុមគ្រូពេទ្យជួរមុខតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ព្រមទាំងត្រួតពិនិត្យលើទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានឧបត្ថម្ភជាថវិកាចំនួន ៦លានរៀលសម្រាប់ក្រុមគ្រូពេទ្យដែលកំពុងបំពេញការងារ ក្នុងការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋចំនួន៥៧៣៩នាក់ ទូទាំងស្រុកម៉ាឡៃ នៅចំណុចបរិវេណវត្តកោះស្នួល ស្ថិតក្នុងភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និង១លានរៀល ព្រមទាំងទឹកសុទ្ធចំនួន២០០យួរសម្រាប់កងកម្លាំងផងដែរ៕