រតនគិរី៖ នៅវេលាម៉ោង ២២ និង០៥ នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយ លោកវរសេនីយ៍ទោ សុខ មីន មេបញ្ជាការអាវុធហត្ថស្រុក បានចុះត្រួតពិនិត្យ និងធ្វើការឆែកឆេរទៅលើរថយន្ត ០១ គ្រឿង ដែលធ្វើដំណើរលើដងផ្លូវជាតិលេខ ៧៨A ក្នុងទិសដៅពីលិច ទៅកើត ត្រង់ចំណុច មុខស្នាក់ការសន្តិសុខលេខ ៧៨២ ក្នុងភូមិសោមត្រក ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ ក្រោយពីធ្វើការត្រួតពិនិត្យចប់សព្វគ្រប់ជាលទ្ធផលបង្រ្កាបទទួលបានដូចខាងក្រោមឃាត់ខ្លួនជនសង្ស័យប្រុស ស្រីចំនួន ០៤ នាក់ និងចាប់យកវត្ថុតាងម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន ២កញ្ចប់, រថយន្តម៉ាក LEXUS RX330 ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AQ 9477 ចំនួន ១ គ្រឿង, ប្រាក់រៀលចំនួន ២៨០,០០០ រៀល (ពីរយប៉ែតសិបពាន់រៀល), ទូរស័ព្ទដៃចំនួន ៦គ្រឿង។
បច្ចុប្បន្នមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងតាមនីតិវិធី។