កំពង់ចាម៖ ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ដកំពង់ចាម បានដឹកនាំមន្ត្រីក្រោមឱវាទ នាំយកទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងបច្ច័យប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសតាមបណ្តាវត្តចំនួន១៣ នៅក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយក្នុងមួយវត្តទទួលបានទៀនវស្សា ០១គូរ, អង្ករ ៥០គីឡូក្រាម, មី ០៤កេស, ទឹកត្រី ០៤យួរ, ទឹកស៊ីអ៊ីវ ០៤យួរ, ទឹកបរិសុទ្ធ ០៤កេស, ទឹកក្រូច ០២កេស, ទឹកដោះគោ ២០កំប៉ុង, ស្ករស ០៤គីឡូក្រាម, តែ ០២គីឡូក្រាម, សាដក ០១កញ្ចប់, ម៉ាស់ ២០០, ថ្នាំប៉ារ៉ា ១០បន្ទះ និងថវិកា ៤០០,០០០រៀល និងជូនលោកតាលោកយាយក្នុងម្នាក់ៗ ១០,០០០រៀល, ជូនក្រុមប្រឹក្សាឃុំចំនួន ១៨០,០០០រៀល, ជូននគរបាលប៉ុស្ដិ៍ និងប្រជាការពារចំនួន ២០០,០០០រៀល, ប្រគល់ជូនលោកមេឃុំចំនួន៧,៤៥០,០០០រៀលសំរាប់រៀបចំអាហារជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ណេង ដែលកំពុងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងឃុំ។
បន្ទាប់មក លោកឧត្ដមសេនីយ៍ មេបញ្ជាការ បានបន្តដំណើរចុះពិនិត្យកន្លែងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្នុងឃុំព្រែកកក់ ចំនួនពីរកន្លែងនិងបានឧបត្ថម្ភថវិកា ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ ឯកឧត្តម ហ៊ុន ណេង ចំនួន១៧នាក់ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៤០,០០០រៀល និងកម្លាំងការពារគោលដៅចំនួន២៦នាក់ ក្នុងម្នាក់ៗចំនួន ២០,០០០រៀលផងដែរ ចំណាយថវិកាទាំងអស់ ៣០,០៥៨,០០០រៀល៕