ត្បូងឃ្មុំ៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ លោក អនុសេនីយ៍ឯក សុខ បូរិន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកតំបែរ បាននាំយកគ្រឿងឧបភោគ បរិភោគសរុបថវិកា ចំនួន១,១៥០,០០០រៀល ដែលជាអំណោយរបស់លោក ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ជូនដល់នាយ នាយរងអាវុធហត្ថដែលកំពុងធ្វើចត្តាឡីស័ក នៅស្រុកតំបែរ និងវិទ្យាល័យ សម្តេច តេជោ ត្បូងឃ្មុំ។