You are currently viewing លោកវរសេនីយ៍ឯក ពក សាង នាំយកសម្ភារៈ ថវិកា និងលិខិតសរសើរប្រគល់ជូនគ្រួសារ លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន

លោកវរសេនីយ៍ឯក ពក សាង នាំយកសម្ភារៈ ថវិកា និងលិខិតសរសើរប្រគល់ជូនគ្រួសារ លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន

កណ្តាល៖ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ លោក វរសេនីយ៍ឯក ពក សាង មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានអញ្ជើញនាំយកលិខិតថ្លែងអំណរគុណ និងថវិកាចំនួន ៣លានរៀល ដែលជាការឧបត្ថម្ភពីសំណាក់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល រួមទាំងសម្ភារៈប្រើប្រាស់មួយចំនួនរបស់អង្គភាពជូនដល់ លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង កងរាជអាវុធហខេត្ត ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមណ្ឌលព្យាបាលស្តាតអូឡាំពិក រាជធានីភ្នំពេញ អំណោយត្រូវបានប្រគល់ជូនដល់គ្រួសារគាត់។