កំពង់ស្ពឺ៖ ព្រឹកថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកវរសេនីយ៍ឯក ចាន់ ដា មេបញ្ជាការស្តីទី បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការឣនុវត្តតួនាទី-ភារកិច្ច និងវឌ្ឍនភាពការងារកងរាជឣាវុធហត្ថ ឆមាសទី១ ទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២១ ដោយមានចូលរួម លោកមេបញ្ជាការរង,លោកនាយរងសេនាធិការ,ប្រធាន/ឣនុប្រធានមន្ទីរ,នាយការិយាល័យបុគ្គលិក,នាយការិយាល័យផែនការប្រតិបត្តិការ។