You are currently viewing លោកវរសេនីយ៍ឯក គឹម ពៅ នាំយកបច្ច័យប្រគល់ជូនក្រុមគ្រួសារសព លោកឧត្តមសេនីយ៍ត្រី នេត ស៊ាន

លោកវរសេនីយ៍ឯក គឹម ពៅ នាំយកបច្ច័យប្រគល់ជូនក្រុមគ្រួសារសព លោកឧត្តមសេនីយ៍ត្រី នេត ស៊ាន

ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១ នៅភូមិចំរើនផល សង្កាត់បឹកទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ លោក វរសេនីយ៍ឯក គឹម ពៅ នាយការិយាល័យផែនការ តំណាងលោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំនាយអាវុធហត្ថនាំយកថវិកាចំនួន ២,៨៥៥,២០០រៀល ប្រគល់ជូនក្រុមគ្រួសារសព លោកឧត្តមសេនីយ៍ត្រី នេត ស៊ាន អតីតនាយរងការិយាល័យទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

លោកឧត្តមសេនីយ៍ត្រី នេត ស៊ាន បានទទួលមរណភាពកាលពីវេលាម៉ោង ០១ និង១៥នាទី ថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១ នៅគេហដ្ឋានស្ថិតនៅភូមិចំរើនផល សង្កាត់បឹកទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។