ព្រះវិហារ៖ ព្រឹកថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានដឹកនាំកម្លាំងក្រោមឱវាទនាំយកនូវសម្ភារៈមួយចំនួនផ្តល់ជូនដល់ក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន០៣ទីតាំង ក្នុងក្រុងព្រះវិហារ ក្នុងនោះមានទីតាំងទី១: សាលាបឋមសិក្សា ជា ស៊ីមត្បែងមានជ័យ សម្ភារៈប្រគល់ជូនមានទឹកបរិសុទ្ធ ២០កេស, ភេសជ្ជៈបាកាស ០៤កេស, ទឹកក្រូច ០៦កេស ទីតាំងទី២ស្ថិតនៅសាលាក្រុងព្រះវិហារសម្ភារៈប្រគល់ជូនមានទឹកបរិសុទ្ធ ១០កេស, ភេសជ្ជៈបាកាស ០៣កេស, ទឹកក្រូច ០៣កេស និងទីតាំងទី៣ស្ថិតនៅសាលាបឋមសិក្សាប៉ាលហាល សម្ភារៈប្រគល់ជូនមានទឹកបរិសុទ្ធ ១០កេស, ភេសជ្ជៈបាកាស ០៣កេស និងទឹកក្រូច ០៣កេស។