កណ្តាល៖ រសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល ដឹកនាំដោយ លោកវរសេនីយ៍ឯក គឹម សិទ្ធីយ៉ា មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល ជួយជញ្ជូនសម្ភារៈតង់កៅស៊ូចំនួន ១០តង់ ដែលជាការឧបត្ថម្ភ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ប្រគល់ជូនការិយាល័យមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយ លោកវរសេនីយ៍ឯក ឡាក់ គួន នាយការិយាល័យ។