ស្អែកនេះ កាលពីថ្ងៃទី២១ កក្កដា ១៩៧៨ មកដល់បច្ចុប្បន្នឆ្នាំ២០២១ គុណគូរបូកដក ស្មើនឹង៤៣ឆ្នាំ
ពិតណាស់៤៣ឆ្នាំហើយ នាពេលនោះមានតួនាទី ជានារសារមេបញ្ជាការអង្គភាព៥៧៨ ក្រោយមកដោយសារការប្រតិបត្តិតួនាទី ភារកិច្ច មានការទទួលខុសត្រូវ ស្មោះត្រង់ សម្រេចកិច្ចការងារធំៗ ត្រូវបានតែងតាំងមុខដំណែងជាបន្តបន្ទាប់ ហើយក៏ត្រូវបានចាត់តាំងឱ្យទៅបណ្តុះបណ្តាលសិក្សានៅប្រទេសវៀតណាម ទៅសហភាពសូវៀត ផ្នែកវិទ្យាសាស្ត្រនយោបាយនិងរដ្ឋបាលសាធារណៈផងដែរ។
គាត់ជាប្រធានមន្ទីរយុវជនក្នុងកងទ័ព ស្នងការចាត់តាំង អគ្គស្នងការនយោបាយ នៃកងទ័ពប្រជាជនបដិវត្តន៍កម្ពុជា ពីឆ្នាំ១៩៨៣ ដល់ឆ្នាំ១៩៨៩។
ហើយពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៣ គាត់ត្រូវបានប្រគល់មុខដំណែងដ៏សំខាន់មួយ ធ្វើកិច្ចការងារជាមួយបរទេស ចូលរួមអនុវត្តកិច្ចព្រមព្រៀងប៉ារីសស្តីពីកម្ពុជា គឺមានមុខតំណែងជាប្រធានក្រុមយោធាចម្រុះ ភាគីរដ្ឋកម្ពុជា ប្រចាំទិសខេត្តកំពង់ធំ។
ក្នុងអំឡុងឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៩ ជាមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងត្រូវបានតែងតាំងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់បច្ចុប្បន្ន គឺឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាសមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា។ (អត្ថបទដោយ ឧត្តមសេនីយ៍ត្រី អេង ហ៊ី)