You are currently viewing ឃីតចំនួន២៣១ឃីត ត្រូវបានប្រគល់ជូនស្រុករមាសហែកដើម្បីត្រៀមផ្តល់ជូនគ្រួសារជួបការខ្វះខាតនៅតំបន់បិទខ្ទប់

ឃីតចំនួន២៣១ឃីត ត្រូវបានប្រគល់ជូនស្រុករមាសហែកដើម្បីត្រៀមផ្តល់ជូនគ្រួសារជួបការខ្វះខាតនៅតំបន់បិទខ្ទប់

ស្វាយរៀង៖ ល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រីវេជ្ជបណ្ឌិត ចៅ ឃីម ស្នងការរង ស្នងការដ្ឋានភស្តុភា កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក បានប្រគល់ឃីតចំនួន២៣១ឃីត ដើម្បីត្រៀមផ្តល់ជូនគ្រួសារជួបការខ្វះខាតនៅក្នុងតំបន់បិទខ្ទប់ក្នុងភូមិសាស្ត្រភូមិតាត្រាវ និងភូមិកំពង់ត្រាច ឃុំកំពង់ត្រាច។