You are currently viewing លោកឧត្តមសេនីយ៍ត្រី ចៅ ឃីន អញ្ជើញប្រគល់សម្ភារៈ បរិក្ខាសម្រាប់បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ដល់មន្ទីរពេទ្យង្អែកស្រុករមាសហែក

លោកឧត្តមសេនីយ៍ត្រី ចៅ ឃីន អញ្ជើញប្រគល់សម្ភារៈ បរិក្ខាសម្រាប់បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ដល់មន្ទីរពេទ្យង្អែកស្រុករមាសហែក

ស្វាយរៀង៖ ព្រឹកថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១ នៅស្រុករមាសហែក ខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ត្រី ចៅ ឃីន អញ្ជើញប្រគល់សម្ភារៈ បរិក្ខាសម្រាប់បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ដល់មន្ទីរពេទ្យង្អែកស្រុករមាសហែក ខេត្តស្វាយរៀង។ សម្ភារៈប្រគល់ជូនរួមមាន ឧបករណ៍តេស្តរហ័ស ៥៦៨៣គ្រឿង, មូកស្បៃ ៥៦០, ម៉ាសពេទ្យ ២៤០, ម៉ាសពេទ្យវះកាត់ ៣០០០, វ៉ែនតា ២៤០, អាវពេទ្យ ១៦០, របាំងមុខ ៣២០, អៀមកៅស៊ូ ២៤០, ស្រោមដៃ ៩៦០, ស្រោមជើង ២៤០, អៀមបាញ់អាល់កុល ៦០, ស្កុតរុំ ៤០ដុំ, អាល់កុល ១៥០០លីត្រ, ថ្នាំក្លររ៉ុក ២០ដប, ថង់ខ្មៅ ១០គីឡូក្រាម, ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ៥គ្រឿង, ធុងបាញ់ថ្នាំសម្លាប់មេរោគ ១០ធុង។