កំពង់ស្ពឺៈ នៅវេលាម៉ោង២២ និង៣០នាទីយប់ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងជួញដូរនូវសារធាតុញៀន ស្ថិតនៅចំណុច ផ្ទះជួលភូមិថ្មី សង្កាត់រកាធំ ក្រុងច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
បើតាមសំដីលោកវរសេនីយ៏ត្រី ធី ឆៃ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យនេះ គឺធ្វើឡើងទៅបានដោយមានការ អនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសហការពី លោក ហុក ម៉ារ៉ាឌី អភិបាលរងក្រុងច្បារមន ហើយឈានទៅដល់ការឆែកឆេរផ្ទះ កើតហេតុខាងលើ។
មន្ត្រីកងរាជអាវុធហត្ថដដែលបានបន្តឱ្យដឹងទៀតថា ជនសង្ស័យទាំង០៥នាក់នេះ មានឈ្មោះៈ
០១. គង់ ស្រីនី ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
០២. វ៉េ វិរៈ ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
០៣. អេង ចាន់ចាវ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
០៤. ឡេះ សាលឹម ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
០៥. ឆេង ប៊ុណ្ណាត ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិថ្មី សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
មន្ត្រីដដែលបានបញ្ជាក់បន្តឱ្យដឹងថាទៀតថា កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ២៧កញ្ចប់
០២. ម៉ូតូចំនួន០១ គ្រឿង ម៉ាកNoVa ពណ៏ក្រហម
០៣. ទូរស័ព្ទចំនួន ០៣គ្រឿង
០៤. ដបសំរាប់ជក់ ០១
០៥. ចង្ក្រានហ្គាស ០១
០៦. អត្តសញ្ញណប័ណ្ណ ០១ សន្លឹក
០៧. ស្លាកលេខម៉ូតូ 1C 1912 P.P
០៨. លុយខ្មែរចំនួន ៦៦០០០រៀល
០៩. ថង់សំរាប់ច្រកថ្នាំ មួយចំនួនធំ និងសម្ភារៈមួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសាកសួរពត៌មានបន្ថែម ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី។