ក្រចេះ៖ ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ស៊្រុន សោភ័ណ មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី សាន្ត ប៉ុនថាន មេបញ្ចាការ កងរាជអាវុធហត្ថ ខេត្តក្រចេះ និងសហការី បាននាំយកថវិកាឧបត្ថម្ភរបស់ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តក្រចេះ ចំនួន ២,០០០,០០០ រៀល និងគ្រឿងឧបភោគ បរិភោគ មួយចំនួន ជូនដល់ លោកវរសេនីយ៍ត្រី សួង សុយ៉ាន់ណា នាយការិយាល័យវិស្វកម្ម ដែលកំពុងសម្រាកព្យាបាលជំងឺ បាក់ឆ្អឹងខ្មងជើង (កម្រឹតធ្ងន់) នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។
បច្ចុប្បន្ន ក្រោយពីទទួលការវះកាត់ ក្រុមគ្រូពេទ្យជំនាញឆ្អឹងរបស់មន្ទីរពេទ្យខេត្តក្រចេះ កំពុងបន្តតាមដានការវិវត្តន៍នៃជំងឺ។