You are currently viewing តំណាងលោកឧត្តមសេនីយ៍ត្រី កង សៅគុណ អញ្ជើញទទួលអំណោយពីសប្បុរសជន

តំណាងលោកឧត្តមសេនីយ៍ត្រី កង សៅគុណ អញ្ជើញទទួលអំណោយពីសប្បុរសជន

ព្រះវិហារ៖ រសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ លោកវរសេនីយ៍ឯក អឿន វណ្ណៈ មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តព្រះវិហារ តំណាងលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានទទួលអំណោយម៉ាស ចំនួន ១,៣០០ម៉ាស, អាល់កុល ៣០លីត្រ និងទឹកបរិសុទ្ធ២០០យួរ ពីលោក ដន សុរិន និងភរិយា ម្ចាស់ដេប៉ូទឹកកក និងទឹកបរិសុទ្ធ ដន សុរិន ប្រចាំខេត្តព្រះវិហារ ជួយឧបត្ថម្ភដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ ដើម្បីប្រើប្រាស់ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩៕