You are currently viewing កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីការ

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីការ

កំពង់ឆ្នាំង៖ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបរិបូណ៌ ដឹកនាំដោយលោកវរសេនីយ៍ត្រី គិត គន្ធា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរិបូណ៌ បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនឃុំខ្លួន លេខ១៣៣៣ដកសស/០២០ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ចេញដោយលោក សំ ដារ៉ា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ឆ្នាំង ពីបទរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងបានធ្វើការចាប់ខ្លួនជនត្រូវចោទ ០១នាក់ឈ្មោះ ញឹប តុលា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិថ្មី ឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

កំឡុងពេលចាប់ខ្លួនសមត្ថកិច្ចបានឲ្យគ្រូពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ (លទ្ធផលអវិជ្ជមាន)។

បច្ចុប្បន្នជនត្រូវចោទបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី។