You are currently viewing លោកឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំកិច្ចត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំឆមាសទី១

លោកឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំកិច្ចត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំឆមាសទី១

កណ្តាល៖ រសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានអញ្ជើញដឹកនាំ លោក លោកស្រី មេបញ្ជាការរង រងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុង-ស្រុកទាំង១១ និងមេបញ្ជាការវរអន្តរាគមន៍ ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ ប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២១ តាមរយៈប្រព័ន្ធ ( Cisco Webex Meeting ) នៅទីបញ្ជាការ កងរាជអាវុធហត្ថខេត្ត។ នាឱកាសនោះលោក មេបញ្ជាការ ក៏បានសង្កត់ធ្ងន់ទៅលើយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងការពារ បង្ការ ទប់ស្កាត់ កុំឲ្យឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដល់នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងក្រុមគ្រួសារ សហគមន៍ សង្គមជាតិ ពិសេសត្រូវអនុវត្តវិធានសុខាភិបាល ពាក់ម៉ាស បាញ់អាល់កុល លាងដៃនិងសាប៊ូ រក្សាគម្លាត និង៣កុំ ៣ការពារ។