កំពង់ឆ្នាំងៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផល ការងារកងរាជអាវុធហត្ថប្រចាំខែសីហា និងលើកទិសដៅ ខែកញ្ញា ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ
មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក និងស្នាក់ការសន្តិសុខ ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង។
នៅក្នុងកិច្ចប្រជុំនោះដែរ លោក ឧត្តមសេនីយ៏ត្រី មាស សុវណ្ណ បានមានប្រសាសន៏លើកឡើង ជុំវិញការអនុវត្តតួនាទីភារកិច្ចជំនាញ របស់កងរាជអាវុធហត្ថគ្រប់ថ្នាក់ នៅក្នុងខែសីហា ឆ្នាំ២០១៦ កន្លងមក និងលើកទិសដៅអនុវត្តបន្ត ខែកញ្ញា ឆ្នាំ២០១៦ រួមមានៈ
០១. គ្រប់អង្គភាព ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ត្រូវយកចិត្តទុកដាក់ ការពារសុវត្ថិភាព សន្តិសុខ ក្តាប់ព័តិមាន តាមមណ្ឌលបោះឆ្នោត ការិយាល័យបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត។
០២. រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណះ ក្នុងដំណាក់ការ មុន ក្នុង និង ក្រោយពេលបើកសវនាការ ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០១៦។
០៣. ត្រូវរៀបចំក្រុមការងារ គ្រប់គ្រង ព័តិមាន សន្តិសុខ និងស្រាវជ្រាវ បង្រ្កាបបទល្មើស ។
០៤. យកចិត្តទុកដាក់លើការងារ បង្ការ បង្រ្កាប សង្គ្រោះ ។
០៥. ត្រៀមរៀបចំផែនការ ការពារ បុណ្យភ្ជំបិណ្ឌ ។
០៦. ការអនុវត្តការងារ ប្រចាំការ ប្រចាំបញ្ជា អោយបានម៉ឹងម៉ាត់ ។