រសៀថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ចាន់ ដា មេបញ្ជាការស្តីទីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ឣញ្ជើញចូលរួមសួរសុខទុក្ខ លោកស្រីអនុសេនីយ៍ត្រី វ៉ៃ ប៊ុនថាវីន និងលោកព្រិន្ទបាលទោ ហ៊ុន ចាន់ថន ដែលកំពុងធ្វើចត្តាឡីស័កនៅផ្ទះ បន្ទាប់ពីព្យាបាលជំងឺកូវីដ-១៩ ស្ថិតនៅភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ។
ក្នុងឱកាសចុះសួរសុខទុក្ខលោកវរសេនីយ៍បាននាំយកនូវថវិកាចំនួន៨០ម៉ឺនរៀល, អង្ករ ចំនួន០២បាវ, ម៉ាស់ ចំនួន០៤ប្រអប់, ជែល ចំនួន០៤ដប, ទឹកបរិសុទ្ធចំនួន០៧កេស, មីម៉ាម៉ា ចំនួន០២កេស និងទឹកក្រូចកូកាកូឡាចំនួន០២កេសផងដែរ។