រតនគិរី៖ នៅវេលាម៉ោង ១៥:០០នាទី ថ្ងៃព្រហស្បតិ៍ទី២២ ខែកក្កដា ឆ្នាំ២០២១ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយ លោកវរសេនីយ៍ទោ សុខ មីន មេបញ្ជាការ កងរាជអាវុធហត្ថស្រុក បានចុះស្រាវជ្រាវរុករកឃើញរថយន្តដែលប្រព្រឹត្តបទល្មើសចំនួន ០១គ្រឿង ដែលជនសង្ស័យបានយកមកលាក់ទុក នៅចំណុចភូមិប្លង់ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ហើយ បានរត់គេចខ្លួនបាត់។ រថយន្តខាងលើនេះ គឺមានការជាប់ពាក់ព័ន្ធករណីដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាតកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៧:៣០នាទីនៅចំណុចភូមិកាតែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវខេត្តរតនគិរី ដោយបានវត្ថុតាងចាប់យកមានរថយន្តចំនួន ០១គ្រឿង។
បច្ចុប្បន្នវត្ថុតាងបានប្រគល់ជូនទៅជំនាញរដ្ឋបាលព្រៃឈើដើម្បីចាត់ការតាមនីតិវិធី។