You are currently viewing ក្រុមគ្រូពេទ្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការចុះយកសំណាករកមេរោគកូវីដ-១៨ ជូនប្រជាពលរដ្ឋ

ក្រុមគ្រូពេទ្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការចុះយកសំណាករកមេរោគកូវីដ-១៨ ជូនប្រជាពលរដ្ឋ

ស្វាយរៀង៖ នៅថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ នៅស្រុករមាសហែក ខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ត្រី ចៅ ឃីន ស្នងការរង ស្នងការដ្ឋានភស្តុភាកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំក្រុមគ្រូពេទ្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយក្រុមគ្រួពេទ្យខេត្តស្វាយរៀង និងក្រុមគ្រួពេទ្យមន្ទីពេទ្យស្រុករមាសហែក ចុះយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ជូនប្រជាពលរដ្ឋ ភូមិតាត្រាវ និងភូមិកំពង់ត្រាច ស្ថិតនៅក្នុងឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។ ការយកសំណាកនេះគឺមានបីទីតាំងគឺនៅសាលាបឋមសិក្សាកំពង់ត្រាច, មន្ទីរពេទ្យបង្អែកស្រុករមាសហែក, និងស្នាក់ការគណបក្សឃុំកំពង់ត្រាច។
សូមបញ្ជាក់ថាការយកសំណាកនេះមានរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២២-ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ដោយត្រូវយកសំណាកជូនប្រជាពលរដ្ឋចំនួន ២ភូមិ គឺភូមិតាត្រាវ និងភូមិកំពង់ត្រាចដែលមានប្រជាពលរដ្ឋចំនួនជាង ៥០០០នាក់ គិតត្រឹមថ្ងៃទី២៣ ខែកក្កដានេះ ក្រុមគ្រូពេទ្យបានយកសំណាកប្រជាពលរដ្ឋប្រមានជាង ៣៥០០នាក់។