បាត់ដំបង ៖ នៅ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចភូមិអូរចារ សង្កាត់អូរចារ ក្រុងនិងខេត្តបាត់ដំបង កងរាជអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ គង់ សាវឿន ភេទប្រុស អាយុ៥៩ ឆ្នាំមុខរបរធ្វើចំការ មានទីលំនៅភូមិតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់ខេត្តបាត់ដំបង ពីបទរំលោភលើទំនុកចិត្ត ប្រព្រឹត្តកាលពីឆ្នាំ២០១៩ តាមបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ណុច ហេងលី ភេទប្រុស អាយុ៥៣ ឆ្នាំមុខរបរមន្ត្រីរាជការ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងនិងខេត្តបាត់ដំបង។ ជនសង្ស័យត្រូវបានជំនាញកងរាជអាវុធហត្ថ កសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី។

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទរំលោភលើទំនុកចិត្ត
- Post author:Sery Vutha
- Post published:July 26, 2021
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប
You Might Also Like

កម្លាំងអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណី រំលោភលើសេចក្តីសម្រេចរក្សាការពារ

កម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ សហការបង្ក្រាបបទល្មើសធនធានធម្មជាតិ

ជនសង្ស័យពីរនាក់លួចកាច់កម៉ូតូត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកស្ទឹងហាវឃាត់ខ្លួន

កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ បង្ក្រាបករណី ដឹកជញ្ចូនផល/អនុផលព្រៃឈើដោយគ្មានច្បាប់អនុញ្ញាត
