កំពង់ឆ្នាំង៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១០:៣០នាទីព្រឹក កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុករលាប្អៀរ ដឹកនាំដោយវរសេនីយ៍ត្រី យ៉ាង លឿង អនុប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ដែលពាក់ព័ន្ធក្នុងករណី(រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន) ស្ថិតចំណុចវត្តរតនមុន្នីសាគរ ក្នុងភូមិទឹកហូត ឃុំទឹកហូត ស្រុកលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ជនសង្ស័យមានឈ្មោះ គុជ្យ ចន្ថា ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់ភូមិទឹកហូត ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
*វត្ថុតាងចាប់យករួមមាន÷
១ -ម្ស៉ៅក្រាមពណ៌សថ្លា(សង្ស័យម៉ាទឹកកក) ចំនួន០១កញ្ចប់ ទម្ងន់២.០៧ក្រាម (ថ្លឹងទាំងថង់វេចខ្ចប់) និងឧបករណ៍ជក់មួយចំនួនទៀត
២-ទូរស័ព្ទដៃចំនួន០១គ្រឿង
៣-រថយន្តចំនួន០១គ្រឿង ម៉ាកCameryឆ្លាម ពណ៌ទឹកមាស ពាក់ស្លាកលេខ កំពង់ចាម 2A.3114។
ជនសង្ស័យ និងវត្ថុតាង ការិយាល័យជំនាញ បានកសាងនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង។