រតនគិរី៖ នៅព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២១ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទ នាំយកទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅវត្តឧត្តមរតនារាមអូរចេង ( ហៅវត្តអូរចេង ) និងវត្តចំនួន ០៩ ផ្សេងទៀត ក្នុងស្រុកកូនមុំ ខេត្តរតនគិរី សរុបចំនួន ១០ វត្ត ដោយក្នុងមួយវត្តទទួលបាន៖
ទៀនវស្សា ០១ គូ, អង្ករ ០១បាវ ទម្ងន់ ៥០ គីឡូក្រាម, មី ០២ កេស, ទឹកស៊ីអ៊ីវ ០២ យួរ, ទឹកត្រី ០១ យួរ, ប៊ីចេង ០១ គីឡូក្រាម, ស្ករស ០១ គីឡូក្រាម, អំបិល ០១ គីឡូក្រាម, ទឹកសុទ្ធ ០២ កេស, ម៉ាស ០៣ ប្រអប់, ជែល ០៣ ដប, ថវិកា ២០ ម៉ឺន និងប្រេងម៉ាស៊ូត ២០ លីត្រ។ តាជី យាយជីចំនួន ១១ នាក់ក្នុងម្នាក់ថវិកាចំនួន ១០ ម៉ឺន៕