You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា នាំយកទេយ្យទាន ទៀនព្រះវស្សា ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា

ឧត្តមសេនីយ៍ត្រី សំ តុលា នាំយកទេយ្យទាន ទៀនព្រះវស្សា ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា

កណ្តាល៖ រសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជឣាវុធហត្ថខេត្តកណ្តាល បានដឹកនាំក្រុមការងារ រួមជាមួយលោកឧកញ៉ា សុខ ស្រស់ អនុប្រធានក្រុមការងារចុះជួយសង្កាត់រកាខ្ពស់ និងលោកចៅសង្កាត់ បានវេរប្រគេនទេយ្យទានព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នូវគ្រឿងឧបភោគបរិភោគ រួមមាន÷ ឣង្ករ ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីឣ៊ីវ មី ទឹកផ្លែឈើ ទៀនវស្សា និងថវិកាមួយចំនួនទៀត វេរប្រគេនដល់ព្រះសង្ឃគង់នៅវត្តឈូងលៀប និងវត្តជលធារាសម្បត្តិទួលក្រសាំង ស្ថិតក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ៕