ភ្នំពេញៈ នៅវេលាម៉ោង១៧ និង៣០នាទីល្ងាច ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន ស្ថិតនៅចំណុច កំពង់ដរឆ្លងអរីយ្យក្សត្រ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមសំដីមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឱ្យដឹងទៀតថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះមាន ឈ្មោះ ង៉ែត ស្រីធា ភេទស្រី អាយុ២០ឆ្នាំ មុខរបរសិស្សថ្នាក់ទី១១ រស់នៅផ្ទះលេខ២៩BIS ផ្លូវលេខ១៣ ភូមិ៥ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
មន្ត្រីដដែលបានបញ្ជាក់បន្តឱ្យដឹងថាទៀតថា កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ០២កញ្ចប់
០២. ម៉ូតូចំនួន០១ គ្រឿង
០៣. ទូរស័ព្ទចំនួន ០២គ្រឿង។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងសាកសួរពត៌មានបន្ថែម ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី។