ភ្នំពេញ៖ រសៀលថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចូលរួមកិច្ចប្រជុំអបអរសាទរខួបគម្រប់ ៩៤ឆ្នាំ ថ្ងៃបង្កើតកងទ័ពរំដោះប្រជាជនចិន” តាមរយៈវីដេអូអនឡាញ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងក្រសួងការពារជាតិ និងឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងអនុព័ន្ធយោធាចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាផងដែរ។