You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចូលរួមកិច្ចប្រជុំស្តាប់ របាយការណ៍សង្ខេបអំពីលទ្ធផលនៃការបង្រ្កាបគ្រឿងញៀនខុសច្បាប់

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចូលរួមកិច្ចប្រជុំស្តាប់ របាយការណ៍សង្ខេបអំពីលទ្ធផលនៃការបង្រ្កាបគ្រឿងញៀនខុសច្បាប់

ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញ ចូលរួមកិច្ចប្រជុំស្តាប់របាយការណ៍សង្ខេបអំពីលទ្ធផលនៃការបង្ក្រាបគ្រឿងញៀនខុសច្បាប់ ចាប់ពីយុទ្ធនាការប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១ រហូតដល់បច្ចុប្បន្ន ដំណើរការផ្តន្ទាទោស និងឆ្លងសេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារចំពោះ កិច្ចដើម្បីតាមដានដំណើរការសំណុំរឿងក្តីពាក់ព័ន្ធការបង្ក្រាបបទល្មើសគ្រឿងញៀនតាមប្រព័ន្ធវីដេអូ ZOOM ក្រោមអធិបតីភាព សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។