ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ លោកវរសេនីយ៍ឯក ពុទ្ធ លី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានដឹកមន្ត្រីក្រោមឱវាទអញ្ជើញប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ២៩,០៦៦,៥០០រៀល ជូនគ្រួសារសពលោកអនុសេនីយ៍ឯក ម៉ែន ឆិល មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែល ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ដោយជំងឺគ្រុនចាញ់សើររើ។