កំពង់ចាម៖ នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ម៉ែន ប៊ុណ្ណារិត មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ចាម បានដឹកកម្លាំងចូលរួមប្រជុំជាមួយអនុគណ:កម្មការឆ្លើយតបបន្ទាន់និងស្រាវជ្រាវរកបុគ្គលផ្ទុកមេរោគកូវីដ.១៩ តាមប្រព័ន្ធ Video Zoom ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគបាលជាតិ។