កណ្តាល៖ រសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ លោក វរសេនីយ៍ឯក ជា វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល បានឣញ្ជើញចុះសួរសុខទុក្ខ និងផ្សព្វផ្សាយណែនាំដល់កងកម្លាំងដែលបានបញ្ចប់ធ្វើចត្តាឡីស័ក នៅមណ្ឌលព្យាបាលកម្រិតស្រាល សាលាបឋមសិក្សាព្រែកតាពៅ ស្ថិតនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។ ក្នុងឱកាសនោះដែរលោកមេបញ្ជការរង ក៏បានណែនាំដល់កងកម្លាំងដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក ពេលត្រឡប់ទៅឣង្គភាពវិញ ត្រូវតែអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន និងចេះការពារខ្លួនដោយពាក់ម៉ាស បាញ់អាល់កុល លាងដៃនឹងសាប៊ូ និងរក្សាគម្លាតសុវត្ថិភាព កុំឲ្យឆ្លងដល់ក្រុមគ្រួសារ និងឣ្នកដទៃ។