កណ្តាល៖ រសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ លោក វរសេនីយ៍ឯក តែម តាន់ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកកម្លាំងចូលរួមស្តាប់ការធ្វើបទបង្ហាញស្តីពីការស្រាវជ្រាវរកបុគ្គលផ្ទុកមេរោគកូវីដ-១៩ និងការគ្រប់គ្រងអ្នកប៉ះពាល់ ដែលរៀបចំឡើងដោយអនុគណៈកម្មការឆ្លើយតបបន្ទាន់ និងស្រាវជ្រាវបុគ្គលផ្ទុកមេរោគកូវីដ-១៩ តាមរយៈប្រព័ន្ធបញ្ជូនរូបភាពនិងសម្លេង (ZOOM) នៅសាលប្រជុំទីបញ្ជាការខេត្ត។ ក្រោមឣធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ឣគ្គស្នងការរងនគរបាលជាតិ ដោយមានការឣញ្ជើញចូលរួមស្តាប់ពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ស្នងការដ្ឋាននគរបាលរាជធានីខេត្ត និងគ្រប់បណ្តាឣង្គភាព បញ្ជាការដ្ឋានកងរាជឣាវុធហត្ថ រាជធានី/ខេត្តទាំង២៥។