នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ដោយមានការចូលពី លោកមេបញ្ជាការរង ប្រធានមន្ទីរ និងនាយការិយាល័យដែលពាក់ព័ន្ធ។