កោះកុង៖ ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង ដោយមានការយកចិត្តទុកដាក់ពី លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ អំពីសុខមាលភាពនាយ នាយរងអាវុធហត្ថព្រមទាំងក្រុមគ្រួសារ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានស្នើសុំឲ្យមន្ទីរសុខាភិបាលខេត្ត ដើម្បីធ្វើតេស្តរកមេរោគកូវីដ.១៩ ដល់នាយ/នាយរង កងរាជអាវុធហត្ថក្រុមគ្រួសារ។