កំពង់ឆ្នាំង៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៩:៣០នាទីកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដឹកនាំដោយ លោកអនុសេនីយ៍ត្រី ប៊ុត ធឿន នាយការិយាល័យព្រហ្មទណ្ឌ បានចុះសហការជាមួយកម្លាំងអាវុធហត្ថស្រុករលាប្អៀរ និងបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងដោយមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងនិងយោងបទល្មើសជាក់ស្ដែងកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធក្នុងករណី ធ្វើឲ្យខូចខាតដោយចេតនា (គប់កញ្ចក់រថយន្ដ) កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២២:១៥នាទី នៅចំណុចស្ថានីយ៍ថ្លឹងរថយន្ដ ស្ថិតនៅភូមិគោកស្ដៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងចាប់យកវត្ថុតាងម៉ូតូចំនួន០១គ្រឿង ម៉ាក ZOOMER ពាក់ស្លាកលេខពោធិ៍សាត់ 1E-7662 ពណ៌បៃតង, ទូរស័ព្ទដៃចំនួន ០២គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធី។