រតនគិរី៖ នៅវេលាម៉ោង ១៣ និង ២៥នាទី ថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយ លោកវរសេនីយ៍ទោ សុខ មីន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះបង្ក្រាបករណីចែកចាយ ប្រើប្រាស់ ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចភូមិឡែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដោយបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ០៣នាក់ និងចាប់យកវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន ០៤កញ្ចប់, ទូរស័ព្ទដៃចំនួន ០៣គ្រឿង។
បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងតាមនីតិវិធី។