ត្បូងឃ្មុំៈ វេលាម៉ោង០៨ និង០០នាទី ព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំ ផ្សព្វផ្សាយបទបញ្ជា និងសភាពការណ៍ជាតិថ្មីៗ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ
និងមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យជំនាញ មេបញ្ជការមូលដ្ឋានស្រុក ក្រុង និងស្នាក់ការសន្តិសុខចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តទាំងអស់ សរុបចំនួន ៥៥នាក់។
ក្នុងអង្គពិធី លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានធ្វើការផ្សព្វផ្សាយនូវដំណើរការវិវត្តន៍ថ្មីៗ នៃសភាពកាណ៍ក្នុងប្រទេស និងដាក់ផែនការ ដល់បណ្តាអង្គភាពចំណុះ ត្រូវក្តាប់អោយជាប់គ្រប់សភាពការណ៍ក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន និងរាយការណ៍តាមឋានានុក្រម អោយបានទាន់ពេលវេលា ដើម្បីទទួលការតម្រង់ទិស ក្នុងការអន្តរាគមន៍អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ហើយត្រូវជំរុញ ញាត្តិមិត្ត និងក្រុមគ្រួសាររបស់ខ្លួនអោយទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នា។