នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ មានគណនីហ្វេសប៊ុកឈ្មោះ តូ ជេស៊ី បានចូល Comment ក្នុងផេករបស់កងរាជអាវុធហត្ថឈ្មោះ GRK News និងបានបញ្ចេញមតិជាច្រើនពាក់ព័ន្ធនឹងនាយទាហាននៃកងរាជអាវុធហត្ថ មួយរូបឈ្មោះ ហេង សុវុទ្ធី ឋានន្តរស័ក្តិ អនុសេនីយ៍ឯក អត្តលេខ ០៣៥៧៣០ មុខតំណែង មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឈូក និងជាប្រធានស្នាក់ការសន្តិសុខអូរដីសរ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត។
កងរាជអាវុធហត្ថ បានធ្វើការត្រួតពិនិត្យឯកសារពាក់ព័ន្ធ និងទទួលបានការបំភ្លឺពីលោកអនុសេនីយ៍ឯក ហេង សុវុទ្ធី តាមឋានានុក្រម ជាមួយនឹងកិច្ចព្រមព្រៀងចំនួន០១ច្បាប់ ត្រូវបានធ្វើឡើងនៅរាជធានីភ្នំពេញថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ រវាងលោក ហេង សុវុទ្ធី ជាមួយលោក តូ វណ្ណៈ និងលោកស្រី ភួង លក្ខណា មុខរបរមន្ត្រីរាជការ ដោយមានការចូលរួមពីលោកវរសេនីយ៍ឯក សៅ ចន្ទគ្រឹស្នា នាយការិយាល័យនីតិកម្មនិងអធិការកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ (សូមភ្ជាប់ជូនឯកសារកិច្ចព្រមព្រៀង)
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសារព័ត៌មាន សាធារណជន និងបុគ្គលដែលពាក់ព័ន្ធមេត្តាជ្រាប។