កំបូល៖ ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល បានរៀបចំពិធីសំណេះសំណាល និងបើកប្រាក់ឧបត្ថម្ភគោលនយោបាយជូនដល់គ្រួសារយោធិន ពលី មរណៈ របស់កងរាជអាវុធហត្ថ ចំនួនសរុប ២២នាក់ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ នៅក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ឯក សំ ចាន់ធួន ប្រធានអនុគណៈកម្មការ ចុះបើកប្រាក់យោធិនសោធននិវត្តន៍ និងគណៈកម្មការចុះបើកប្រាក់ យោធិន សោធននិវត្តន៍ មកពីអគ្គបញ្ជាការ ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជំនាញ ចំណុះក្រសួងការពារជាតិជាច្រើនរូបទៀត៕
រា