You are currently viewing ពិធីសំណេះសំណាល និងបើកប្រាក់ឧបត្ថម្ភគោលនយោបាយជូនដល់ គ្រួសារយោធិន ពលី មរណៈ កងរាជអាវុធហត្ថ!

ពិធីសំណេះសំណាល និងបើកប្រាក់ឧបត្ថម្ភគោលនយោបាយជូនដល់ គ្រួសារយោធិន ពលី មរណៈ កងរាជអាវុធហត្ថ!

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល បានរៀបចំពិធីសំណះសំណាល និងបើកប្រាក់ ឧបត្ថម្ភគោលនយោបាយជូនដល់ គ្រួសារយោធិន ពលី មរណៈ របស់កងរាជអាវុធហត្ថ ចំនួន២២ នាក់។ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ឯក សំ ចាន់ធួន ប្រធានអនុគណៈកម្មការ ចុះបើកប្រាក់យោធិនសោធននិវត្តន៍ និងគណៈកម្មការចុះបើកប្រាក់ យោធិន សោធននិវត្តន៍មកពីអគ្គបញ្ជាការ ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជំនាញ ចំណុះរបស់ក្រសួងការពារជាតិជាច្រើនរូបទៀត៕