ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១ ដោយមានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាត់តាំង លោកវរសេនីយ៍ទោ សឿន សុវណ្ណា នាយរងការិយាល័យផែនការជ្រើសរើស និងបណ្តុះបណ្តាល ដឹកនាំនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ នាំយកអំណោយព្រមទាំងថវិកាមួយចំនួនទៅប្រគល់ជូន លោកវរសេនីយ៍ត្រី ម៉ី រតនៈ និងភរិយា ដែលកំពុងសំរាកព្យាបាលជំងឺ នៅឯគេហដ្ឋាន។
ឆ្លៀតក្នុងឱកាសនោះ លោកវរសេនីយ៍ សឿន សុវណ្ណា បានពាំនាំនៅការផ្តាំផ្ញើសាកសួរសួរសុខទុក្ខ និងជូនពរលោកវរសេនីយ៍ ព្រមទាំងភរិយា ពីសំណាក់ លោកឧត្ដមសេនីយ៍ ស្នងការកសាងកម្លាំង សូមឆាប់ជាសះស្បើយ និងឆាប់បានវិលត្រលប់មកបំរើការងារជូនអង្គភាពវិញ។