You are currently viewing លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន ប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការបិទខ្ទប់ភូមិសាស្ត្រខេត្តជាប់ព្រំដែន

លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន ប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការបិទខ្ទប់ភូមិសាស្ត្រខេត្តជាប់ព្រំដែន

ឧត្តរមានជ័យ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ នៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ជាជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត។