ពោធិ៍សាត់៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ លោកវរសេនីយ៍ឯក ពុទ្ធ លី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានដឹកនាំប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការបិទខ្ទប់ភូមិសាស្រ្តខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ.១៩ ប្រភេទដែលតា (Delta) និងផ្សព្វផ្សាយសារាចររបស់រដ្ឋាភិបាលកម្ពុជា ស្ដីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ.១៩ សមាសភាពចូលរួម មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង និងប្រធានមន្ទីរ។