You are currently viewing កម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ដោយមានបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី ឈួន គីមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង នៅវេលាម៉ោង ១០ និង ៣០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមេសាង ដឹកនាំដោយ លោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើស បានចុះអនុវត្តវិធានញុះញង់បង្ក្រាបបទល្មើសគ្រឿងញៀននៅចំណុច ភូមិបារ៉ាច ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង ដោយបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ជាង ស្រាំង ភេទស្រី អាយុ ៤៩ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិបារ៉ាច ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង និងចាប់យកវត្ថុតាងម្សៅក្រាមពណ៌ សចំនួន៥១កញ្ចាប់, ទូរស័ព្ទដៃចំនួន ០៣គ្រឿង, កន្ត្រៃចំនួន០៣, ទុយោរំលែកថ្នាំចំនួន០២ និងថង់រំលែកថ្នាំមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពុងអនុវត្តតាមនីតិវិធី។