You are currently viewing កម្លាំងអាវុធហត្ថខេត្តក្រចេះសហការបង្ក្រាបបទល្មើសព្រៃឈើ!

កម្លាំងអាវុធហត្ថខេត្តក្រចេះសហការបង្ក្រាបបទល្មើសព្រៃឈើ!

ក្រចេះ ៖ នៅវេលាម៉ោង ១០ និង ៣០នាទីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុហត្ថស្រុកសំបូរ ខេត្តក្រចេះ ដឹកនាំដោយលោកអនុសេនីយ៍ឯក ស៊ី ទិត្យមេបញ្ជាការរងស្រុក សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយសង្កាត់រដ្ឋបាលព្រៃឈើរលួស ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ (ព្រៃឈើ) ស្ថិតនៅ ភូមិស្រែជិះ ឃុំស្រែជិះ ស្រុកសំបូរ ខេត្តក្រចេះ ដោយបានដកហូតឈើសុក្រម (សន្និធិ) ប្រភេទឈើអារលេខ១ មិនទាន់វាស់វែង។
បច្ចុប្បន្នវត្ថុតាងខាងលើ កំពុងដឹកជញ្ជូនយកទៅសង្កាត់រដ្ឋបាលព្រៃឈើរលួស ដើម្បីចាត់ការតាមនីតិវិធី។