បន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញចុះត្រួតពិនិត្យ សួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ចែកជូនដល់កងកម្លាំងតាមគោលដៅត្រួតពិនិត្យបិទខ្ទប់ការឆ្លងកាត់ខេត្តចំនួន០២គោលដៅ គឺគោលដៅស្ពានអូរញរ ព្រំប្រទល់ខេត្តបាត់ដំបង និងគោលដៅស្ពានតាប៉ុន ព្រំទល់ខេត្តសៀមរាប ដោយអនុវត្តតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការបិទខ្ទប់ភូមិសាស្រ្តខេត្ត និងអនុវត្តសេចក្ដីសម្រេច របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ៕