កំពង់ស្ពឺ៖ រសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ចាន់ ដា មេបញ្ជាការស្តី កងរាជឣាវុធហត្ថខេត្តកំពង់ស្ពឺ បានចុះសាកសួរសុខទុក្ខនាយទាហាន នាយទាហានរង នៃកងរាជឣាវុធហត្ថខេត្តកំពង់ស្ពឺ ឣ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមណ្ឌលពន្លឺថ្មី (ថ្នល់ទទឹង)។ ក្នុងពេលសាកសួរសុខទុក្ខនោះលោកមេបញ្ជាការរងក៏បាននាំថវិកា, អង្ករ, ម៉ាស់, ជែល, ទឹកបរិសុទ្ធ, មីម៉ាម៉ា, កូកាកូឡា ចំណាយសរុបចំនួន ២,២៥០,០០០រៀល ជូនដល់នាយទហានសម្រាប់ដោះស្រាយប្រចាំថ្ងៃ ។