ព្រះវិហារ៖ អនុវត្តតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា និងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារ ស្ដីពីការបិទខ្ទប់ភូមិសាស្ត្រខេត្ត ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ចាប់ពីវេលាម៉ោង២៣:៥៩ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត, មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក សហការជាមួយកម្លាំងចំរុះគណៈបញ្ជាការខេត្ត ក្រុង/ស្រុក បិទខ្ទប់មានចំនួន០៦គោលដៅមានៈ
១.ព្រំប្រទល់ ខេត្តព្រះវិហារ ឧត្តមានជ័យ មាន០១គោលដៅនៅចំណុច (៤៥៤៣៤៧_១៥៧៥០៩៣)ប្រើប្រាស់កម្លាំង០៦នាក់, រថយន្ត០១គ្រឿង, ម៉ូតូ០១គ្រឿង។
២.ព្រំប្រទល់ខេត្តព្រះវិហារ សៀមរាប មាន០១គោលដៅចំណុច(៤៣៧៨១៤_១៥០៥៦៨៣) ប្រើប្រាស់កម្លាំង ០៦នាក់, រថយន្ត០១គ្រឿង, ម៉ូតូ០២គ្រឿង។
៣.ព្រំប្រទល់ ខេត្តព្រះវិហារ កំពង់ធំ មាន០២គោលដៅ គោលដៅទី១ ព្រំប្រទល់ ស្រុកសង្គមថ្មីខេត្តព្រះវិហារ និងស្រុកស្ទោងខេត្តកំពង់ធំ ចំណុច(៤៨៥៤០៣_១៤៧៣៩៥០) ប្រើប្រាស់កម្លាំង ០៤នាក់ រថយន្ត០១គ្រឿង និងគោលដៅទី២ ស្នាក់ការលេខ៦២ ព្រំប្រទល់ស្រុករវៀង ខេត្តព្រះវិហារ និងស្រុកប្រាសាទបល័ង្គខេត្តកំពង់ធំ ចំណុច (៤៩៦៥៤៧_១៤៤៣១៦៦)ប្រើប្រាស់កម្លាំង ០៦នាក់ រថយន្ត០១គ្រឿង ម៉ូតូ០១គ្រឿង ។
៤.ព្រំប្រទល់ ខេត្តព្រះវិហារ ស្ទឹងត្រែង មាន០២គោលដៅ គោលដៅទី១.ស្នាក់ការអូរចង្ហារ ព្រំប្រទល់ស្រុកឆែប ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង ចំណុច(៥៥៦៧៧២_១៥២៦៣៦៣) ប្រើប្រាស់កម្លាំង០៦នាក់រថយន្ត០១គ្រឿង និងគោលដៅទី២ កំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហា និងខេត្តស្ទឹងត្រែង ចំណុច (៥៩២៨៥៤_១៥៣៩០៤៩) ប្រើប្រាស់កម្លាំង០៤នាក់ រថយន្ត ០១គ្រឿង។